កម្ពុជាទទួលចំណូលបាន ១០៩លានដុល្លារ ពីការនាំចេញអង្ករជាង១៥ម៉ឺនតោន នៅត្រីមាសទី១ឆ្នាំនេះ

FN ៖ ការនាំចេញអង្កររបស់កម្ពុជា នៅត្រីមាសទី១ ដើមឆ្នាំ២០២១នេះ សម្រេចបាន ១៥៣,៦៨៨តោន គិតជាទឹកប្រាក់មានចំនួន ១០៩.៧៣ លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែមេសានេះ។ សហព័ន្ធស្រូវអង្ករកម្ពុជាបន្តថា ចំពោះទិសដៅទីផ្សារនៃការនាំចេញ ក្នុងរយៈពេលមួយត្រីមាសនេះ ចំណែកធំជាងគេ គឺទៅកាន់ប្រទេសចិន និងតំបន់ស្វយ័តហុងកុង និងម៉ាកាវផងដែរ ក្នុងនោះមានចំនួន ៨៥,៣៧០តោន ស្មើនឹង ៥៥.៥៥%។ រីឯទីផ្សារធំទី២ គឺទីផ្សារសហភាពអឺរ៉ុប ១៩ប្រទេស និងអង់គ្លេស ដែលនាំចេញបានចំនួន ៣៨,៤៣៩តោន ស្មើនឹង ២៥.០១% ក្នុងនោះ ប្រទេសបារាំងម្នាក់ឯងមានចំនួន១៦,០៦៦តោន ស្មើនឹង ១០.៤៥%នៃការនាំចេញសរុប។ ទីផ្សារបន្ទាប់ គឺទីផ្សារផ្សេងៗ មានចំនួន ១១.៨៥% គិតជាបរិមាណ ១៨,២២១តោន ដែលរួមមាន តំបន់ទ្វីបអាហ្រ្វិក អាមេរិកខាងជើង កាណាដា មជ្ឈឹមបូព៌ា អាស៊ី-អូសេអានី (អូស្រ្តាលី និងញូហ្សេឡេន) និងអាស៊ី-អឺរ៉ុបជាដើម។ … Continue reading កម្ពុជាទទួលចំណូលបាន ១០៩លានដុល្លារ ពីការនាំចេញអង្ករជាង១៥ម៉ឺនតោន នៅត្រីមាសទី១ឆ្នាំនេះ